លោកជំទាវ មាន សំអាន ជាអនុប្រធាន សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានញ្ជេីញ ជាអធិបតីក្នុង ពិធី ប្រកាស កែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈ កម្មការ សាខាសមាគមនារី កម្ពុជា ដើម្បី សន្តិភាព និង អភិវឌ្ឍន៍ខេត្ត
 
ចែករំលែក ៖

នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោកជំទាវ មាន សំអាន ប្រធាន គណៈកម្មការទី៨ ព្រឹទ្ធសភា និង ជាអនុប្រធាន សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រធាន សមាគម នារី កម្ពុជា ដេីម្បី សន្តិភាព និង អភិវឌ្ឍន៍ បានញ្ជេីញ ជាអធិបតីក្នុង ពិធី ប្រកាស កែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈ កម្មការ សាខាសមាគមនារី កម្ពុជា ដើម្បី សន្តិភាព និង អភិវឌ្ឍន៍ខេត្ត ពោធិ៍សាត់ នៅទីរួមខេត្ត ពោធិ៍សាត់ ។

ពិធីនេះ ប្រព្រឹត្តទៅដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ជាសមាជិការដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តពោធិ៍សាត់ជាច្រើនរូបផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។