ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ប្រជុំត្រៀមជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារពេជ្រគីរីម៉ូតែល ស្ថិតនៅសង្កាត់ស្ពានស្ទឹងមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨  បានរៀបចំកិច្ចប្រជុំក្រុម ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា  ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាផ្សេងៗ ព្រមទាំងស្តាប់ការចូលរួមជាមតិយោបល់ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីត្រៀមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ