ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា រួមជាមួយគណៈកម្មការពង្រឹងសាសនាឥស្លាម និងការិយាល័យធម្មការ និងសាសនាខណ្ឌនានាចំណុះរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom ដើម្បីស្តាប់របាយការណ៍ ស្តីពីសកម្មភាពការសំខាន់ៗក្នុងខែមីនា និងកំណត់ទិសដៅបន្តសម្រាប់ខែមេសា ឆ្នាំ២០២២
 
ចែករំលែក ៖

ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា រួមជាមួយ ឯកឧត្តម ណូ ម៉ាត់សាត គណៈកម្មការពង្រឹងសាសនាឥស្លាម និងការិយាល័យធម្មការ និងសាសនាខណ្ឌនានាចំណុះរាជធានីភ្នំពេញ តាមប្រព័ន្ធ Zoom ដើម្បីស្តាប់របាយការណ៍ ស្តីពីសកម្មភាពការសំខាន់ៗក្នុងខែមីនា និងកំណត់ទិសដៅបន្តសម្រាប់ខែមេសា ឆ្នាំ២០២២ គឺត្រូវបន្តរួមសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយការគោរពប្រតិបត្តិវិន័យព្រះពុទ្ធសាសនា និងពាហិរសាសនា ឱ្យបានព្រមគ្នា ស្របតាមគន្លងប្រក្រតីភាព នៃការបន្តរស់នៅក្នុងបរិបទថ្មី និងស្របតាមវិធានសុខាភិបាល ៣កុំ ៣ការពារ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនាំកូនចៅខ្លួនទៅចាក់វ៉ាក់សាំងដូសជម្រុញ តាមគោលដៅដែលស្ថាប័នជំនាញបានកំណត់។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ