khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បាននាំអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចប្រធាន ដេីម្បីបំរេីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែមីនា ឯកឧត្តម ជឹម លាវ សមាជិកគណ:កម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ច្រឹង គឹមស្រាន សមាជិកគណ:កម្មការទី៣ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តម ងួន សុឹមអាន តំណាងរាស្រ្តខេត្តកំពង់ចាម និងជាតំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចប្រធាន រួមមាន : ម៉ាសុីនអុកសុីហ្សែនចំនួន ២គ្រឿង ម៉ាសុីនវាស់កំដៅចំនួន ០៦គ្រឿង ម៉ាស់ចំនួ ន ៣កេះធំ និងឧបករណ៍ rapitest ចំនួន ០២កេះធំ ប្រគល់ជូនលោក ជឹម ទិត្យ ប្រធានមណ្ឌលសុខភាព ឃុំកោះសុទិន ដេីម្បីបំរេីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ។ ក្នុងពិធីប្រគល់ទទួលនោះមានការអញ្ជេីញចូលរួមពីលោកប្រធានមណ្ឌលសុខភាព គ្រូពេទ្យ និងលោកស្រី ប្រធានការិយាលយ័ប្រតិបត្តិសុខាភិបាលស្រុក ព្រមទាំងក្រុមប្រឹក្សាឃុំផងដែរ ។ នាឱកាសនោះ ឯកឧត្តម ងួន ស៊ឹមអាន បានឧបត្ថម្ភ ដល់មណ្ឌលសុខភាពនូវថវិកាចំនួន២០០.០០០៛ ។ ក្នុងឱកាសនោះលោកប្រធានមណ្ឌលសុខភាព លោកស្រីប្រធានប្រតិបត្តិសុខាភិបាលស្រុក គ្រូពេទ្យ និងក្រុមប្រឹក្សាឃុំបានបង្ហញនូវទឹកចិត្តសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋក្នុងឃុំកោះសុទិន និងប្រជាពលរដ្ឋទូទាំងប្រទេស ។
    បន្ទាប់ពីប្រគល់អំណោយរួច ឯកឧត្តម បានជួបសំណេះសំណាលជាមួយលោកហេង សានប្រធានស ស យ ក ឃុំ ហេីយលោកហេង សានបានរាយការណ៏អំពីចំនួនសមាជិកស ស យ ក ក្នុងឃុំបច្ចុប្បន្ននិងការកសាងសមាជិកថ្មី ដោយផ្តោតលេីគ្រូបង្រៀននៅវិទ្យាលយ័ គ្រូបង្រៀនបឋម ខ្មែរឥស្លាម និងប្រជាជនរស់នៅក្នុងភូមិ។ ជាចុងក្រោយ ឯកឧត្តម បានឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំក្នុងម្នាក់ៗចំនួនបួនមុឺនរៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆ្នាំ២០២៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ផ្ញើជូន ឯកឧត្តម  Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិប្រទេសបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខ របស់ សម្តេចតេជោ ផ្ញើជូន លោកជំទាវ ទេស ថាន និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ញ៉ូវ សាឯម ទីប្រឹក្សាសម្ដេចតេជោ ក្នុងនាមប្រធានព្រឹទ្ធសភា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកំពត នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣២នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ