khmer eng
  • ឯកឧត្ដម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល លើកទឹកចិត្តក្មួយៗ និងចៅ ជាមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយក្តីស្រឡាញ់ពេញចិត្ត
     
    ចែករំលែក ៖

    នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ឯកឧត្ដម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល លើកទឹកចិត្តក្មួយៗ និងចៅ ជាមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយក្តីស្រឡាញ់ពេញចិត្ត និងសូមកោតសរសើរដែលបានទៅចាក់វ៉ាក់សាំង តាមគោលការណ៍ស្ម័គ្រចិត្ត និងពុំគិតថ្លៃរបស់រាជរដ្ឋាភិបាល នូវដូសមូលដ្ឋាន និងដូសជំរុញ (ដុសទី៤) បានរួចរាល់គ្រប់ៗគ្នា និងបានក្រើនរំលឹកដល់ក្មួយៗ ចៅ ឱ្យបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលជាពិសេសវិធានការ “ ៣-កាពារ និង៣-កុំ ”។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភលើកទឹកចិត្ត លើការខិតខំបំពេញការងារអនាម័យ ដើម្បីលើកកំពស់គុណភាព សោភ័ណ្ឌភាព និងបរិស្ថានក្នុងបរិវេណព្រឹទ្ធសភាឱ្យបានស្រស់បំព្រង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រៀបចំពិធីសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធ និងអង្គបោះឆ្នោតទូទាំងខេត្តស្ទឹងត្រែង
    thumbnail
     
    ក្រុមមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកកញ្ចៀច ខេត្តព្រៃវែង
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរស្រុកកោះធំ និងក្រុងសំពៅពូន
    thumbnail
     
    ញត្តិថ្កោលទោសរបស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសគម្រោងវាយប្រហារដោយដ្រូន លើភូមិគ្រឹះសម្តេចតេជោ