ក្រុមសមាជិកព្រឹទ្ធសភាប្រចាំទី៥ នាំយកទេយ្យទានប្រគេនដល់វត្តភ្នំត្រែល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ
 
ចែករំលែក ៖


នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញចូលថ្វាយបង្គំព្រះសង្ឃ ព្រមទាំងនាំយកនូវទេយ្យទាន ប្រគេនដល់វត្តភ្នំត្រែល ដែលរួមមានទេយ្យទាន៖ អង្ក៥០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យូរ ទឹកផ្លែឈើ០១កេស ទឹកត្រី០១យូរ ទឹកស៊ីអ៉ីវ០១យូរ ទឹកសុទ្ធ០១កេស ព្រមទាំងបច្ច័យមួយចំនួន
និងជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ព្រមទាំងផ្តល់ជូននូវអំណោយដល់បងប្អូនទាំង១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខកំប៉ុង០១យូរ ទឹកត្រី០១យូរ ទឹកស៊ីអ៉ីវ០១យូរ ក្រមា០១ និងថវិកាមួយចំនួនផងដែរ ដែលស្ថិតក្នុងភូមិភ្នំត្រែល ឃុំភ្នំកុង ស្រុកបន្ទាយមាស ខេត្តកំពត៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ