លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសបុស្តិ៍ និង ស្មៀនចំនួន២ឃុំ គឺឃុំពោធិ និងឃុំប្រមេរុ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងត្រៀមលក្ខណះសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទទី២៨ ខែមិនា ឆ្នាំ២០២២ លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសបុស្តិ៍ និង ស្មៀនចំនួន២ឃុំ គឺឃុំពោធិ និងឃុំប្រមេរុ ក្នុងនោះលោកជំទាវក៏បានណែនាំជំរុញដល់ក្រុមប្រឹក្សាឃុំទាំង២ អោយយកចិត្តទុកដាក់អនុវត្តន៏នូវតួនាទី ភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងត្រៀមលក្ខណះសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥នាពេលខាងមុខនេះ នឹងផ្សព្វផ្សាយអោយប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ រួចត្រូវអនុវត្ត ៣កុំ ៣កាពារ និងពាំនាំការសាកសួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធសភា ដល់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់។ ហើយនៅក្នុងពិធីសំណេះសំណាលនោះ លោកជំទាវក៏បានឧបត្ថម្ភម៉ាស់ចំនួន ១៥០ម៉ាស់ក្នុង១ឃុំ និងឧបត្ថម្ភអ្នកចូលរួម ចំនួន១៣ ម្នាក់ៗទទួលបានថវិកាមួយចំនួន និងកន្ទេលបត់១ នៅសាលាស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ