khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំពោធិ៍ទី ឃុំព្រៃទឹង ឃុំអំពិលក្រៅ ឃុំព្រៃដើមថ្នឹង និងឃុំឬស្សីសាញ់ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ សរុបចំនួន ៨០នាក់ ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
    ក្នុងឱកាសនោះ គណៈប្រតិភូបានឧបត្ថម្ភថវិកាជូនដល់សាលាស្រុស៊ីធរកណ្តាល ចំនួន១លានរៀល និងសាលាឃុំទាំង៥ ក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១លាន ២សែនរៀល សរុបថវិកាចំនួន៧លានរៀល និងប្រគល់អំណោយជូនក្រុមប្រឹក្សារឃុំជាស្ត្រីចំនួន១៨រូប ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមវេទិកាថ្នាក់ដឹកនាំអាស៊ាន-កូរ៉េ នៅសាធារណរដ្ឋកូរ៉េ
    thumbnail
     
    ឯកឧត្តម ទឹម ផន បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៅស្រុកកំចាយមារ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តម ទឹម ផន បានអញ្ជើញ ចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៅស្រុកកញ្ជៀច ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ និងសេចក្តីសម្រេចសង្ឃសន្និបាតមន្ត្រីសង្ឃរាជធានីភ្នំពេញ
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះតាមផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ