khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ចុះសំណេះសំណាល អាជ្ញាធរក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុក ក្រុង និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុកកំពង់សៀម ស្រុកកោះសូទិន និងក្រុងកំពង់ចាម ខេត្តកំពង់ចាម សរុបចំនួន១៩៦នាក់។
    ពិធីសំណេះសំណាលនេះរៀបចំឡើង ដើម្បីក្តាប់នូវស្ថានការណ៍ជាក់ស្តែង ប្រមូលព័ត៌មានលើការ ងារអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ចំពោះគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចព្រមទាំងការត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ផ្ញើជូន ឯកឧត្តម  Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិប្រទេសបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខ របស់ សម្តេចតេជោ ផ្ញើជូន លោកជំទាវ ទេស ថាន និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ញ៉ូវ សាឯម ទីប្រឹក្សាសម្ដេចតេជោ ក្នុងនាមប្រធានព្រឹទ្ធសភា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកំពត នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣២នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ ព្រឹទ្ធសភា