khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នាំយក ទេយ្យទានប្រគេនព្រះសង្ឃ និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកសំរោង
     
    ចែករំលែក ៖

    ក្នុងដំណើរបេសកកម្មនៅទឹកដីខេត្តតាកែវ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញចូលថ្វាយបង្គំ និងនាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករ៥០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកផ្លែឈើ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ទឹកសុទ្ធ០១កេស ព្រមទាំងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅក្នុងវត្តចិញ្ចាត្រ័យ(ហៅវត្តអំពិលបី) និងជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ក្រមា០១ និងថវិកាមួយចំនួនផងដែរ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម