khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក និងឃុំ នៃស្រុកសំរោង និងស្រុកបាទី
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក និងឃុំ ជំទប់ទី១ ជំទប់ទី២ នៃស្រុកសំរោង និងស្រុកបាទី សរុបចំនួន៨២នាក់ នៅសាលប្រជុំសាលាស្រុកសំរោង ខេត្តតាកែវ។
    ពិធីសំណេះសំណេះនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការអនុវត្តការងាររបស់ស្រុក និងឃុំ ស្តាប់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងការត្រៀមលក្ខណៈប្រមូលផ្តុំវិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុបឆ្ពោះទៅធានាភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ 
    thumbnail
     
    ឯកឧត្ដម សត ណាឌី អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំគោល ស្រុកអង្គរជុំ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋជីវភាពខ្វះខាត និងសិស្សានុសិស្ស
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមពិធីបើកផ្លូវការនៃសម័យប្រជុំប្រចាំឆ្នាំសភាប្រើភាសាបារាំង លើកទី៥០
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញសមាជិកសភាយុវជន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញស្រ្តីសភា