លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍ បានអញ្ជើញជាអធិបតី ក្នុង ពិធី សំណេះសំណាលជាមួយ មន្ត្រីថ្នាក់ ដឹកនាំ មន្ទីរ សុខាភិបាល
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍ បានអញ្ជើញជាអធិបតី ក្នុង ពិធី សំណេះសំណាលជាមួយ មន្ត្រីថ្នាក់ ដឹកនាំ មន្ទីរ សុខាភិបាល (ជាស្រ្តី) អ្នកគ្រូពេទ្យ មន្រ្តី ថ្នាក់ ដឹកនាំ មន្ទីរ អប់រំ យុវជន និងកីឡា(ជាស្រ្តី) នាយិកា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និង សិស្សនារី ក្រីក្រ ថ្នាក់ ទី ១២ នៅ ទីរួមខេត្តព្រៃវែង។

ពិធីនេះ ប្រព្រឹត្តទៅដោយមានការអញ្ចើញចូលរួមពី លោកជំទាវ ឯកឧត្តម លោក លោកស្រី និងនាងកញ្ញា ជាសមាជិកាព្រឹទ្ធសភា-រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងសិស្សនារី សរុបចំនួន ១៥០នាក់។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។