ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាស្រុក ឃុំទាំង៦នៃស្រុកពារាំង ខេត្តព្រៃវែង
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក និងឃុំទាំង៦នៃស្រុកពារាំង ខេត្តព្រៃវែង ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្នុងស្រុក និងឃុំទាំង៦ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាឃុំ ក្នុងការចូលរួមសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវប្រធាន បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំទាំងអស់ដែលបាខិតខំបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរ។ ទន្ទឹមនឹងនេះលោកជំទាវបានជម្រុញដល់ថ្នាក់ដឹកនាំថ្នាក់ដឹកនាំស្រុក ឃុំ សូមបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព នៅទូទាំងស្រុក ឃុំ និងត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុននេះ។
ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានឧបត្ថម្ភថវិកាជូនដល់សាលាស្រុកពារាំងចំនួន១លានរៀល និងសាលាឃុំទាំង០៦ ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន១លាន២សែនរៀល សរុបថវិកាចំនួន៨លាន ២សែនរៀល ដោយឡែក លោកជំទាវ ក៏បានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍មួយចំនួន ជូនដល់ក្រុមប្រឹក្សាឃុំជានារីទាំង៦ឃុំនៃស្រុកពារាំងផងដែរ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។