ឯកឧត្តម ឈិត គឹមយាត បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកូវីត-១៩ និងជំងឺទូទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកូវីត-១៩ និងជំងឺទូទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋទាំងអស់នោះ ឯកឧត្តមបានពាំនាំនូវការសួរសុខទុក្ខនិងក្តីនឹករលឹកស្រលាញ់ដ៏ជ្រាលជ្រៅ។ ឯកឧត្តមបានបន្តទៀតថា ប្រទេសកម្ពុជាយើងគឺជាប្រទេសមានសំណាងដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋគ្រប់រូប ដោយពលរដ្ឋទាំងអស់ មានសិទ្ធិទទួលបានវ៉ាក់សាំងការពារកូវីដ-១៩គ្រប់ៗគ្នា មិនប្រកាន់ពូជន៍សាស នយោបាយណាឡើយ ឱ្យតែស្ថិតក្នុងប្រទេសកម្ពុជាគឺទទួលបានទាំងអស់គ្នា។ នៅក្នុងពិធីនោះ ឯកឧត្តមក៏បានបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន១.០០០.០០០រៀល ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីជាការលើកទឹកចិត្តដល់គ្រូពេទ្យ ទាំងអស់ឱ្យខិតខំធ្វើការបំរើសេវាសុខភាពសាធារណៈជូនប្រជាជននៅតាមសហគមន៍។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ