khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាស្រុក ឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក និងឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្នុងស្រុក និងឃុំទាំង១៦ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាឃុំ ក្នុងការចូលរួមសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
    ពិធីសំណេះសំណាលនាពេលនោះ លោកជំទាវ មាន សំអាន ប្រធានក្រុម បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះលោកជំទាវបានជម្រុញដល់ថ្នាក់ដឹកនាំថ្នាក់ដឹកនាំស្រុក ឃុំ សូមបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុននេះ។
    ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានឧបត្ថម្ភថវិកាជូនដល់ស្រុករមាសហែកចំនួន១,០០០,០០០រៀល និងឃុំទាំង១៦ ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន១,២០០,០០០រៀល សរុបថវិកាចំនួន២០,២០០,០០០រៀល (ម្ភៃលានពីរសែនរៀល) ព្រមទាំងជូនវត្ថុអនុស្សាវរីយ៍មួយចំនួនដល់ក្រុមប្រឹក្សាឃុំជានារីទាំង១៦ឃុំនៃស្រុករមាសហែក ខេត្តស្វាយរៀងផងដែរ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ និងឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា នៅរដ្ឋសភាបារាំង
    thumbnail
     
    ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលដាច់ពីគ្នាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មកពីស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ
    thumbnail
     
    លោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី​ អញ្ជើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៦២១គ្រួសារ នៅខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញជាគណៈអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
    thumbnail
     
    ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំពង្រ ឃុំស្វាយជ្រុំ និងស្មៀនឃុំ នៃស្រុករលាប្អៀរ