ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន ១០នាក់ មន្រ្តីភូមិចំនួន ៤៨នាក់ និងមន្ត្រីរាជការចូលនិវត្តន៍ចំនួន ១៦នាក់ នៅក្នុងឃុំខ្ទុំក្រាំង
 
ចែករំលែក ៖

រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាអនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន ១០នាក់ មន្រ្តីភូមិចំនួន ៤៨នាក់ និងមន្ត្រីរាជការចូលនិវត្តន៍ចំនួន ១៦នាក់ នៅក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុប ៧៤នាក់ ដើម្បីពិនិត្យមើលផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ។ ក្នុងឱកាសនោះដែរឯកឧត្តម បានឧបត្ថម្ភជូនសមាជិកចូលរួមក្នុងពិធីទាំង ៧៤នាក់ ដោយម្នាក់ៗទទួលបាន ៖ ក្រម៉ា ០១ ,សាប៊ូ ០២ដុំ , ប៊ីចេង ០១កញ្ចប់( ទម្ងន់ ២៥០ ក្រាម) និងថវិកាសម្រាប់និវត្តន៍ជនក្នុងម្នាក់ទទួលបាន ១០០០០រៀល សរុបស្មើថវិកាចំនួន ១,៣២៩,២០០ រៀល។ ឧបត្ថម្ភថវិកាជូនក្រុមប្រឹក្សាឃុំខ្ទុំក្រាំង សម្រាប់បម្រើយុទ្ឋនាការបោះឆ្នោត ចំនួន ១,៥០០,០០០ រៀល។ ចំណាយថវិកាសរុបចំនួន ២,៨២៩,២០០ រៀល៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ