ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងជួបសំណេះសំណាលជាមួយក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុកក្រុម ប្រឹក្សា ឃុំព្រៃគ្រី ថ្នាក់ដឹកនាំភូមិទាំង៥ និងប្រជាពលរដ្ឋ សរុបចំនួន២៨៣នាក់
 
ចែករំលែក ៖

ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងជួបសំណេះសំណាលជាមួយក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុកក្រុម ប្រឹក្សា ឃុំព្រៃគ្រី ថ្នាក់ដឹកនាំភូមិទាំង៥ និងប្រជាពលរដ្ឋ សរុបចំនួន២៨៣នាក់។ បន្ទាប់ពីស្ដាប់របាយ ការណ៍រួមរបស់លោកមេឃុំរួចមក ឯកឧត្តម អ៊ឹង លាងហ៊ួ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីគ្នាក្នុងការអនុវត្តគោលនយោបាយរបស់រាជ រដ្ឋា ភិ បាលធ្វើឲ្យភូមិ-ឃុំ មានសុខសុវត្ថិភាព ប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ នឹងផ្ដាំផ្ញើបន្តអនុវត្តគោល នយោ បាយភូមិ-ឃុំ មានសុវត្ថិភាព ខិតខំបង្ក បង្កើនផល បញ្ជូនកូនចៅទៅរៀនឲ្យបានខ្ពស់ ជម្រុញកូនចៅទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសជម្រុញឲ្យបានគ្រប់ៗគ្នា រក្សាអនាម័យ ប្រតិបត្តិតាមវិធានសុខាភិបាល និងសូមប្រជា ពល រដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភម្នាក់ៗនូវថវិកា ចំនួន២០.០០០រៀល សារុង១ អាវ ១ និងមួក១ផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ