លោកជំទាវ មាន សំអាន ជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំជាស្រ្តី នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានទី១ សមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះជាមួយនឹណាលជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សមាជិកាសមាគមន៍នារីកម្ពុជដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំជាស្រ្តីនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តកំពងឆ្នាំង ឯកឧត្តមអភិបាលរងខេត្ត ប្រធានក្រុងប្រឹក្សាស្រុក លោកអភិបាលស្រុក សមាជិកាក្រុមប្រឹក្សាឃុំ សមាជិកាសមាគមន៍នារីកម្ពុជដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សរុចំនួន២៣០នាក់ នៅសាលប្រជុំសាលាស្រុកទឹកផុង ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន បានកោតសសើរដល់នារីនៅគ្រប់លំដាប់ថ្នាក់នៅស្រុក សមាជិកាក្រុមប្រឹក្សាឃុំទាំងអស់ បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរដោយទទួលបានលទ្ធផលគួជាទីមោទនៈ ធ្វើឱ្យស្រុកទឹកផុសមានការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ជាមួយគ្នានេះ លោកជំទាវបានរំលឹកផងដែរអំពីកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលកាន់តែខិតជិតដល់ហើយ ហេតុនេះសូមអាជ្ញាធរស្រុក និងសមាជិកាក្រុមប្រឹក្សាឃុំទាំងអស់គ្នាត្រូវតែក្តាប់ជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតដែលថ្នាក់លើបានដាក់ចុះ និងជំរុញឱ្យប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានទាំងអស់គ្នា ។
ក្រៅពីនេះ លោកជំទាវបានផ្តាំផ្ញើដល់បងប្អូនជានារីទាំងអស់សូមបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ និងសូមទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ។
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។