khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានធ្វើការសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចាប់ពីមត្តេយ្យសិក្សា រហូតដល់វិទ្យល័យក្នុងឃុំ ចំនួន៨៧នាក់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ ក្នុងបរិវេណវិទ្យាល័យ ព្រះនរោត្តម សីហមុនី ស្ថិតក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ អមដំណើរដោយសមាជិកក្រុមប្រឹក្សាស្រុកជលគិរី លោក លោកស្រីក្រុមប្រឹក្សាឃុំព្រៃគ្រី បានធ្វើការសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចាប់ពីមត្តេយ្យសិក្សា រហូតដល់វិទ្យល័យក្នុងឃុំ ចំនួន៨៧នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការសាកសួរសុខទុក្ខ និងពរសព្វសាធុការពី សម្ដេចប្រធានរដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចចៅហ្វាវាំង គង់ សំអុល ចំពោះលោកគ្រូអ្នកគ្រូទូទាំងខេត្ត ពិសេសលោកគ្រូ អ្នកគ្រូ កំពុងបម្រើការងារក្នុងឃុំព្រៃគ្រី ដែលបានគោរពការចាត់តាំងមកពីស្រុកនានា មកបង្ហាត់បង្រៀនកូនចៅប្រជាជននៅទីនេះ ដែលជាមូលដ្ឋានស្ថិតក្នុងតំបន់លំបាកខាងគមនាគមន៍។ ឯកឧត្តមបានកោតសរសើរ ចំពោះស្មារតីតស៊ូរបស់លោកគ្រូ អ្នកគ្រូ ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ និងលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិមាតុភូមិលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ដែលជាស្នាដៃរបស់រាជរដ្ឋាភិបាល ច្រើនអាណត្តិបន្តបន្ទាប់មក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននាំប្រជាជនយើងឲ្យឆ្លងផុតវាលមរណ:ធំៗ៣ និងផ្ដាំផ្ញើសុំឲ្យលោកគ្រូ អ្នកគ្រូរស់នៅមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី តាមពាក្យស្លោក ” នៅឲ្យគេស្រឡាញ់ ចេញទៅវិញឲ្យគេស្រណោះ ” ខិតខំបង្កើនសមត្ថភាពការងារ ខិតខំបង្ហាត់បង្រៀនសិស្ស តាំងខ្លួនជាមាតាទី២របស់សិស្ស ចូលរួមជម្រុញសហគមន៍ឲ្យទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ដូសជម្រុញ និងនាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងែទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភដល់អ្នកចូលរួមទាំងអស់ ដោយម្នាក់ៗទទួលបាន ថវិកា១០.០០០រៀល សារុង១ និងមួក១ អាវ ១។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ