khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ នៅវត្តលុម្ពិនី សាលវ័ននារាម
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ នៅវត្តលុម្ពិនី សាលវ័ននារាម ហៅវត្តអូរសោម ស្ថិតនៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
    ពិធីបញ្ចុះបឋមសិលានេះ មានអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា តំណាងក្រសួងសាធាណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធចំណុះជើងវត្តចំនួន៣០០នាក់។
    សូមជម្រាបថា ព្រះវិហារដែលត្រូវសាងសង់នេះ មានទំហំ៩,២០មx១៤,៦០ម សាងសង់មានរយៈពេល១១ខែ គិតចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ជាការបញ្ចប់ការសាងសង់។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា សូមគោរពជូន សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញសួរសុខទុក្ខប្រធានក្រុមប្រឹក្សាឃុំអំពិលក្រៅ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ជីវភាព ជាអនុគមន៍នៃសុខភាព និងសមត្ថភាព
    thumbnail
     
    ឯកឧត្តមបណ្ឌិត នាង ផាត ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង រៀបចំពិធីជប់លៀងជូនគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ