ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះឈ្វេងយល់ពីសកម្មភាពការងាររបស់ពុទ្ធសាសនបណ្ឌិត រចនាសម្ព័ន្ធ តួនាទីភារកិច្ច និងសួរសុខទុក្ខមន្ត្រីបំរើការ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅពុទ្ធសាសនបណ្ឌិត ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះឈ្វេងយល់ពីសកម្មភាពការងាររបស់ពុទ្ធសាសនបណ្ឌិត រចនាសម្ព័ន្ធ តួនាទីភារកិច្ច និងសួរសុខទុក្ខមន្ត្រីបំរើការ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត រួចមក ឯកឧត្តមប្រធាន បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់មន្ត្រីដែលបំរើការងារនៅទីនោះឱ្យបន្តខិតខំបំពេញការងារឱ្យបានកាន់តែប្រសើរថែមទៀត លើការងារស្រាវជ្រាវ ចងក្រង រៀបចំទុកដាក់បណ្ដុំឯកសារ ទិនានុប្បវត្តិ ព្រឹត្តិប័ត្រ និងទស្សនាវដ្ដីវប្បធម៌ប្រពៃណីខ្មែរ គម្ពីរព្រះត្រៃបិដក សាស្ត្រាស្លឹករឹត និងច្បាប់បោះពុម្ព ដែលសុទ្ធតែមានតម្លៃ ចំពោះជាតិ និងការផ្តល់សេវាដល់មហាជនក្នុងការអានសៀវភៅផងដែរ។ នាឱកាសនោះ ឯកឧត្តមប្រធាន បានបន្តថា នាពេលខាងមុខករណីមានការបោះពុម្ភឯកសារផ្សេងៗ នឹងជួយតាមលទ្ធភាពជាក់ស្តែង និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ