khmer eng
  • សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនៅប្រចាំការច្រកទ្វារតំបន់ ៤០០ សំឡូត
     
    ចែករំលែក ៖

    នារសៀលថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងមានសមត្ថកិច្ចចម្រុះប្រចាំការច្រកទ្វារតំបន់ ៤០០ សំឡូត ស្ថិតក្នុងឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
    ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភាបានឧបត្ថម្ភថវិកាចំនួន ២០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការរៀបចំពង្រីកទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ ៤០០ សំឡូត …៕

    ប្រភព៖ ខុទ្ទកាល័យប្រធានព្រឹទ្ធសភា
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក