ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជូបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយសត្វគោ ចំនួន ៤៨ក្បាល
 
ចែករំលែក ៖

នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ អមដំណើរដោយលោក នាក់ សុវណ្ណារី អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ លោក ជ្រុន គឹមលេង ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាខេត្តកំពត លោក ឈឹម ម៉ៅ ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពត បានអញ្ជើញចុះជូបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយសត្វគោ ចំនួន ៤៨ក្បាល ស្មេីនឹងទឹកប្រាក់ចំនួន ២៤,០០០(ពីរមុឺនបួនពាន់ )ដុល្លារអាមេរិក ជូនដល់ប្រជាពលរដ្ឋខ្មែរ ឥស្លាម នៅក្នុងខេត្តកំពត ទុក សម្រាប់ពិធីបុណ្យរ៉យ៉ើហាយីរបស់បងប្អូនខ្មែរឥស្លាម ។

ពិធីនេះ បានរៀបចំប្រព្រឹត្តទៅនៅវិហារព្រៃថ្នង ក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ