សមាជិកសមាជិកា ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរផែនការរាជធានីភ្នំពេញដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា នៅមន្ទីរផែនការរាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរផែនការរាជធានីភ្នំពេញ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា នៅមន្ទីរផែនការរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បាននាំយកសម្ភារៈរួមមាន ម៉ាស់ សាប៊ូ កន្សែងពោះគោ និងថវិកាមួយចំនួនឧបត្ថម្ភជូនផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ