ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សាឃុំព្រៃគ្រី
 
ចែករំលែក ៖

នារសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងជាសមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា រួមជាមួយលោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក បានជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សាឃុំព្រៃគ្រី។ បន្ទាប់ពីបានស្ដាប់របាយការណ៍ការងាររបស់លោកស្រីមេឃុំរួចមក ឯកឧត្តមបានសម្តែងការកោតសរសើរ ចំពោះការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ចាប់ពីប្រកាសសុពលភាពរួចមក។ ឯកឧត្តមបានសំណូមពរសុំឲ្យបន្តរក្សាសាមគ្គីភាព អនុវត្តការងារតាមបទបញ្ជាផ្ទៃក្នុង តាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ខិតខំដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ជម្រុញការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងការរស់នៅក្នុងគន្លងថ្មី ព្រមទាំងរៀបចំបរិស្ថានសាលាឃុំឲ្យមានសោភណភាព និងអនាម័យល្អ។ ឯកឧត្តមបានឧបត្ថមថវិកាមូយចំនួនដល់មណ្ឌលសុខភាពព្រៃគ្រីសម្រាប់ធ្វើរបង និងសាលាបឋមសិក្សាព្រៃគ្រីត្បូងសម្រាប់កែលម្អបរិស្ថាន។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ