khmer eng
  • គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញណក្ខន្ធសពឳពុកបង្កើតរបស់ឯកឧត្តម ស៊ុន ចាន់ថុល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាវីរិយាភិរ័ក្ខសិរី អគ្គមហា ឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ឳពុកបង្កើតរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ កាលពីវេលាម៉ោង១៨:០០នាទី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា សូមសម្តែងនូវសេចក្តីសោកស្តាយក្តុកក្តួលឥតឧបមា ចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព ចំពោះមរណភាពមហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ឳពុកបង្កើតរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងសូមវិញ្ញណក្ខន្ធមហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ស្ថិតក្នុងសុគតិភពជានិច្ចនិរន្តរ៍។
    សពមហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមកន្លងប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ១៧ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានបន្តចូលរួមក្នុងកិច្ចប្រជុំតាមគណៈកម្មការ នៃកិច្ចប្រជុំកំពូលសភា CLV លើកទី១
    thumbnail
     
    ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសភា CLV លើកទី១ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
    thumbnail
     
    ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមដើម្បីពិនិត្យការងារ មុននឹងអញ្ជើញចូលកិច្ចប្រជុំកំពូលសភា CLV លើកទី១
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
    thumbnail
     
    សិក្ខាកាមមកពីសភាថៃ ឡាវ និងកម្ពុជា អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីព្រឹទ្ធសភាកម្ពុជា