ឯកឧត្តម ម៉ាន់ ឈឿន បានជួបជាមួយលោក Patrick Canagasingham និងលោកស្រី Bernadette Bolo-Duthy ដើម្បីស្តាប់របាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារក្នុងភាពជាដែគូដែលអង្គការបានអនុវត្តន៍
 
ចែករំលែក ៖

ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានជួបជាមួយលោក Patrick Canagasinghamនាយកប្រតិបត្តិ និងលោកស្រី Bernadette Bolo-Duthy នាយិកាអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដើម្បីស្តាប់របាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារក្នុងភាពជាដែគូដែលអង្គការបានអនុវត្តន៍ដោយផ្ទាល់ជាមួយក្រសួងផែនការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង ក្រសួងអភិវឌ្ឍន៍ជនបទ និងជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រហូតសម្រេចបានការជួយគាំទ្រជាក់ស្តែងជួយដល់គ្រួសារប្រជាជនដែលជួបប្រឈមការខ្វះខាត នៅរាជធានីភ្នំពេញ ខែត្តបាត់ដំបង ខែត្តសៀមរាប និងខែត្តត្បូងឃ្មុំ រួមមានការសាងសង់លំនៅដ្ឋានមានតម្លៃសមរម្យ មានភាពធន់ ការប្រកបមុខរបរចិញ្ចឹមជីវិតសមស្រប និងការជួយបញ្ជ្រាបលើកកំពស់យល់ដឹងជូនបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគោរពអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើរ។ អង្គការ Habitat for Humanity បានបង្ហាញនូវសុឆន្ទៈ សូមបន្តរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) នៅកម្ពុជាតាមរយៈការពង្រឹងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ