ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល ចំនួន២០០សង្ក្រាន ជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ភូមិប៉ោយក្ដឿង
 
ចែករំលែក ៖

នាព្រឹកថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការប្រចាំទិសភូមិភាគទី៥ ស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល ចំនួន២០០សង្ក្រាន ជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ភូមិប៉ោយក្ដឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Guangzhou lceberg Environmental Consulting Services Co., Ltd តាមរយះលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមន៍ស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមមាន ឯកឧត្តម អ៊ី ឡុង តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ឯកឧត្តមឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងកងរថក្រោះ អគ្គបញ្ជារ និងជាមេបញ្ជាការកងរថក្រោះជួរមុខប្រចាំទិសភូមិភាគទី៥ ឯកឧត្តម ហ៊ូ ប៊ុនហេង ទីប្រឹក្សា ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងលោកតំណាងអភិបាលស្រុក លោកមេឃុំ មេភូមិ ផងដែរ។ នាឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើរជូនដល់ប្រជាពលរដ្ឋឱ្យបន្តរស់នៅស្អាត មានអនាម័យ ថែទាំបរិស្ថាន បន្តការស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ