khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌកំបូល និងមន្រ្តីពាក់ព័ន្ធ ស្ថិតនៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន លេខាធិការ និងលោកជំទាវ មុំ សណ្តាប់ សមាជិកា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌកំបូល និងមន្រ្តីពាក់ព័ន្ធ ស្ថិតនៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន៖ ១-ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ២-អ្នកមូលដ្ឋាន ជាអ្នកដែលចុះជាប់ជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ស្តាប់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ខិតខំដោះស្រាយរាល់បញ្ហាប្រឈម ដែលជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៣-បន្តធ្វើសកម្មភាពរួមគ្នាដើម្បីជោគជ័យ យើងរួមគ្នា យើងប្រាកដជាឈ្នះគ្រប់សមរភូមិដើម្បីឧត្តមប្រយោជន៍ជាតិរបស់យើង ។ បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋនៅក្រុងកំពត ខេត្តកំពត
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា​ គោរពជូនឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុរបស់ឯកឧត្តមប្រធាន ដែលឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា​ គោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ​ទី៧ព្រឹទ្ធសភា​ គោរពជូនឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា​ ក្នុងឱកាស​នៃពិធីចម្រើនជន្មាយុរបស់ឯកឧត្តមប្រធាន ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ​ទី៧ព្រឹទ្ធសភា​ គោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា ប្រកបដោយមង្គលាភិរម្យនៃពិធីចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ