ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
 
ចែករំលែក ៖

នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពពុទ្ធសាសនូបត្ថម្តក៏ព្រឹទ្ធមហាឧបាសិកា ញឹម តេង ម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ កាលពីវេលាម៉ោង០១:៤០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សមាជិក ជិកសមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ពុទ្ធសាសនូបត្ថ្ភ្តម្តក៏ព្រឹទ្ធមហាឧបាសិកា ញឹម តេង ដែលជាការបាត់បង់ម្តាយក្មេក ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត ក្នុងការអប់រំកូនចៅទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
សូមវត្ថុស័ក្កិសិទ្ធក្នុងលោក និងតេជៈបារមីនៃព្រះពុធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធពុទ្ធសាសនូបត្ថ្ភ្តម្តក៏ព្រឹទ្ធមហាឧបាសិកា ញឹម តេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា៖ សពពុទ្ធសាសនូបត្ថ្ភ្តម្តក៏ព្រឹទ្ធមហាឧបាសិកា ញឹម តេង ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បុរី ប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។