ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ឌសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ព្រមទាំងកូន ចៅ បាននាំយកនូវចង្ហាន់ ភេសជ្ជ: និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទេពធីតារាម
 
ចែករំលែក ៖

ព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៦ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ឌសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ព្រមទាំងកូន ចៅ បាននាំយកនូវចង្ហាន់ ភេសជ្ជ: និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទេពធីតារាម (ហៅវត្តយាយទេព) ស្ថិតក្នុងក្រុងកំពង់ឆ្នាំង វត្តព្រះធាតុ និងវត្តបល្ល័ង្គ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានតាក់តែងពិធីបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជនមានមាតាបិតាជីដូនជីតា ញាតិការទាំង៧សន្ដាន និងមួយចំណែកទៀតក៏បានឧទ្ទិស មហាកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ វីរយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុ ជាតិមាតុភូមិកម្ពុជាគ្រប់ជំនាន់ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ