ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានជួបសំណេះសំណាល នាំយកអំណោយរបស់សមាគមមូលនិធិមនុស្សចាស់ ចែកជូនចាស់ជរាគ្មានទីពឹង៥៦នាក់
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីតាំងសាលាក្រុងសិរីសោភ័ណឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម អុី ឡុង តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាក្រុមប្រឹក្សាភិបាលសមាគមមូលនិធិមនុស្សចាស់ រួមជាមួយលោក លោកស្រី ក្រុមការងារចុះជូយសង្កាត់ទាំង៧ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង និងសមាជិក លោក ស្រេង សុផល អភិបាលក្រុងនិងអភិបាលរង បានជួបសំណេះសំណាល នាំយកអំណោយរបស់សមាគមមូលនិធិមនុស្សចាស់ ចែកជូនចាស់ជរាគ្មានទីពឹង៥៦នាក់ ក្នុងសង្កាត់ទាំង៧ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សម្ភារៈ និងថវិកាមាន:-ក្រម៉ា១ -កំសៀវដាំទឹកអគ្គីសនី១ -ពិលជួតក្បាល១ -សារុង១ -ទឹកដោះគោ៥កំប៉ុង -តែ១កញ្ចប់ -ស្ករស១គីឡូក្រាម -មីកញ្ចប់ថៃ៥កញ្ចប់ -កៅអៀកខ្លាបិទ៥បន្ទះ -អំបិលអុីយ៉ូត១កញ្ចប់ -ប្រេងខ្យល់១ដប -ទឹកសុីអុីវ១ដប -ទឹកត្រី១ដប -ប្រេងឆា១លីត១ដប -ត្រីខ៥កំប៉ុង -ទឹកសុទ្ធ១យួរ -អង្ករ២០គីឡូក្រាម និងថវិកា ៥មុឺនរៀល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ