លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជូនដល់លោកយាយ លោកតា មា មីង បងប្អូនដែលជួបការលំបាកជីវភាពខ្វះខាតរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៦០គ្រួសារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជូនដល់លោកយាយ លោកតា មា មីង បងប្អូនដែលជួបការលំបាកជីវភាពខ្វះខាតរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៦០គ្រួសារ ដែលពួកគាត់អញ្ជើញមកពី៣ភូមិ ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អំណោយដែលត្រូវចែកជូននាឱកាសនោះទទួលបានក្នុងមួយគ្រួសារៗ អង្ករចំនួន២០គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកសុីអុីវ អំបិល ប៊ីចេង ក្រមាចំនួន១ និងថវិកា២មុឺនរៀល នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។