ឯកឧត្តម ជា ជេដ្ឋ  បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀមដំណើរទស្សកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងព្រះរាជាណាចក្រប៊ែលហ្សិក
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នៅសាលប្រជុំគណៈកម្មការទី២ព្រទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវាឡូនី-ប្រ៊ុចសែល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀមដំណើរទស្សកិច្ចផ្លូវការ ដូចខាងក្រោម៖
– ចូលរួមកិច្ចប្រជុំក្រុមការងារទទួលបន្ទុកការសើរើលក្ខន្តិកៈ APF ចាប់ពីថ្ងៃទី០៣ ដល់ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាធារណរដ្ឋបារាំង
– ចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកព្រឹទ្ធសភាប្រើភាសាបារាំង ចាប់ពីថ្ងៃទី០៧ ដល់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាធារណរដ្ឋបារាំង
– បំពេញទស្សនកិច្ចការងារនៅសភាសហព័ន្ធវាឡូនី-ប្រ៊ុចសែល នៃព្រះរាជាណាចក្រប៊ែលហ្សិក ចាប់ពីថ្ងៃទី០៩ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

សមាសភាពគណៈប្រតិភូអញ្ជើញចូលរួមទស្សនកិច្ចរួមមាន ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវាឡូនី-ប្រ៊ុចសែល, ឯកឧត្តម ម៉ែន-ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវាឡូនី-ប្រ៊ុចសែល និងអមដោយមន្រ្តីជំនួយការចំនួន ០១រូប។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ