khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ ក្នុងស្រុកស្វាយចេក
     
    ចែករំលែក ៖

    រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ប្លែក វារី សមាជិកក្រុមប្រឹក្សាខេត្ត លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ ក្នុងស្រុកស្វាយចេក ដើម្បីពិនិត្យ ពន្យល់ ណែនាំការងារធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះប្រជាពលរដ្ឋក្នុងភូមិ ឃុំ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។ នាឱកាសនោះ ឯកឧត្តម បានថ្លែងឱ្យអាជ្ញាធរខិតខំយកចិត្តទុកដាក់ការងារចំពោះមុខ ការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជួបការលំបាក និងការជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញតាមការណែនាំរបស់ក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកប្រធានមន្ទីរពេទ្យបង្អែកស្រុក និងបានចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺ
    thumbnail
     
    លោកជំទាវ ចឹក ហេង បានចុះសួរសុខទុក្ខ លោក វ៉ា សាវ៉ាត ប្រធានក្រុមប្រឹក្សាស្រុកត្បែងមានជ័យ ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីពិនិត្យ និង ព្យាបាលជូនប្រជាជនដោយមិនយកកម្រៃដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង
    thumbnail
     
    ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីជម្រុញការដោះស្រាយទំនាស់ដីធ្លីដែលនៅសល់ ចំនួន០៤ករណី ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ 
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តគីរីរុក្ខារាមថ្មរមៀល