ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ សេចក្ដីសម្រេច ស្ដីពីការតែងតាំងគណៈកម្មាធិការប្រតិបត្តិសាខាសមាគមមូនិធិមនុស្សចាស់
 
ចែករំលែក ៖

ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ស្ដិតនៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រះអនុគណស្រុក និមន្តព្រះអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សេចក្ដីសម្រេច ស្ដីពីការតែងតាំងគណៈកម្មាធិការប្រតិបត្តិសាខាសមាគមមូនិធិមនុស្សចាស់ស្រុក។ ជាមួយនេះមានការអញ្ជើញជាអធិបតីផងដែរ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម អ៊ី ឡុង តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមមូលនិធិមនុស្សចាស់ ឯកឧត្ដម យឹម សំណាង អភិបាលរងខេត្ត អនុប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមមូលនិធិមនុស្សចាស់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគនមូនិធិមនុស្សចាស់ខេត្ត។ ការចូលរួមនេះមាន ព្រះតេជគណចៅអធិការគ្រប់វត្ត ក្នុងស្រុក លោក លោកស្រ្តីក្រុមប្រឹក្សាស្រុក លោក លោកស្រ្តី គណៈអភិបាលស្រុក និង អ្នកមុខអ្នកការ សប្បុរសជន ជាសមាជិក សមាជិកាប្រតិបត្តិសាខាសមាគមមូលនិធិមនុស្សចាស់ស្រុក។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ