ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ជូនពានរង្វាន់បាល់ទាត់ U១៣ ដល់កីឡាករជ័យលាភី
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ជូនពានរង្វាន់បាល់ទាត់ U១៣ ដល់កីឡាករជ័យលាភី។ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសសើដល់ក្រុមកីឡាករ (ក្មួយៗ) ទាំងអស់ដែលបានរៀបចំការជួបជុំគ្នាជាមិត្តភាព ក្នុងការប្រគួតកីឡាបាល់ទាត់នាពេលនេះ ព្រោះថា កីឡានាំមកនូវសុខភាព សាមគ្គីភាព វិន័យ សណ្ដាប់ធ្នាប់ បង្កើនបញ្ញាស្មារតី កាយសម្បទាមាំមួន បង្កើននូវការទំនាក់ទំនងកិច្ចសហការ ទន្ទឹមនឹងនោះក្មួយៗត្រូវខិតខំរៀនសូត្រឱ្យបានពូកែដែលជាទំពាំងស្នងឬស្សី និងសូមប្រុងប្រយ័ត្នគ្រោះថ្នាក់អំពីបញ្ហាជំនន់ទឹកភ្លៀង និងត្រូវអរគុណសន្តិភាព ពិសេសសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិ បានសុខសន្តិភាព អភិវឌ្ឍន៍រីកចំរើនដល់បច្ចប្បន្ននេះ ហើយចូលរួមទប់ស្កាត់ល្បែងស៊ីសង គ្រឿងញៀនគ្រប់ប្រភេទ និងគោរពឲ្យបាននូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការការពារជំងឺកូវីដ-១៩។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ