លោកជំទាវ ឃួន ឃុនឌី អញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គី នៅវត្តឥន្ទ្របត្តបុរី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងបុត្រាបុត្រី សមាជិក សមាជិកាព្រឹទ្ធសភា និងពុទ្ធបរិស័ទ បានដង្ហែរអង្គកឋិនទានសាមគ្គី ប្រទក្សិណជុំវិញប្រសាទអង្គរវត្ត រួចដង្ហែប្រទក្សិណជុំវិញព្រះវិហារ វត្តឥន្ទ្របត្តបុរី ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់រយៈពេលមួយត្រីមាស តាមពុទ្ធានុញ្ញាត្ត ព្រមទាំងបច្ច័យ និងទេយ្យវត្ថុមួយចំនួន ដើម្បីរក្សាទុក សម្រាប់ព្រះសង្ឃ និងសម្រាប់កសាងវិស័យពុទ្ធសាសនាក្នុងទីវត្តអារាមឱ្យមានការរីកចម្រើនក្នុងគោលបំណងថែរក្សា ព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរយូរអង្វែងរហូតតរៀងទៅ។ ម្យ៉ាងទៀតដើម្បីឧទ្ទិសកុសលផលបុណ្យដែលកើតអំពីបុណ្យនេះជូនដល់បុព្វការីជន មានមាតា បិតា និងសាច់សារលោហិត ព្រមទាំងអស់លោកវីរជន វីរនារី អ្នកស្នេហាជាតិការពារទឹកដីមាតុភូមិ សូមបានរួចទុក្ខទោស និងបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។