ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនសាមគ្គី តាមពុទ្ធានុញ្ញាត្ត នៅវត្តសុវណ្ណបុព្វតាខ្លាកូនចាស់
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនសាមគ្គី តាមពុទ្ធានុញ្ញាត្ត ផ្តួចផ្ដើមដោយ ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ដើម្បីប្រមូលបច្ច័យប្រគេនព្រះសង្ឃ ទុកសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យរីកចម្រើនរុងរឿងតរៀងទៅ។ ម្យ៉ាងទៀត ដើម្បីប្រមូលកុសលផលបុណ្យអានិសង្ស ដែលបានពីបុណ្យនេះ ឧទ្ទិសជូនដល់បុព្វការីជន លោកវីរជន វីរនារី អ្នកស្នេហាជាតិ ដែលបានពលីដើម្បីបុព្វហេតុការពារជាតិមាតុភូមិ សូមលោកបានទៅកើតនៅឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ ក្នុងកម្មវិធីកឋិននេះ ក៏មានការអញ្ជើញចូលរួមពី សមាជិករដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកំលាងប្រដាប់អាវុធ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ អង្គកឋិនទាននេះ បានដង្ហែរចេញពីសាលាខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ វត្តសុវណ្ណបុព្វតាខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ