ឯកឧត្តម យ៉ង់ សែម បានដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មកាទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ និងជាប្រធានគណៈកម្មការរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស១០ធ្នូ បានដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ដើម្បីៈ ១-សួរសុខទុក្ខនិងសុខភាពរបស់មន្ត្រីគណៈកម្មការទី១ មន្ត្រីលេខាអមភូមិភាគទី៨, ២-ស្តាប់សេចក្តីរាយការណ៍របស់មន្ត្រី អំពីវឌ្ឍនភាព នៃការត្រៀមរៀបចំជំនួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ ស្តីពីសំណើររបស់សហគមន៍ជនជាតិដើមភាគតិច១៦នាក់ ១៦អំបូរ ក្នុងការសម្រួលសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ,៣-ស្តាប់សេចក្តីរាយការណ៍របស់មន្ត្រី អំពីវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ នាពេលខាងមុខ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ