លោកជំទាវ មាន សំអាន អញ្ជើញសំណេះសំណាលក្មួយៗពិការភាពសតិបញ្ញា និងអូទីស្សឹម នៅក្រុងតាខ្មៅ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចែកជូនដល់ក្មួយៗពិការភាពសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូចំនួន ៥៨នាក់ សិស្សពិការភាពសតិបញ្ញា និងអូទីស្សឹមចំនួន ២១៥នាក់ មាតាបិតា និងអាណាព្យាបាលសិស្សចំនួន ៤៥នាក់ និងភ្ញៀវកិត្តិយសចំនួន១៥នាក់ សរុប ៣៣៣នាក់។
ពិធីសំណេះសំណាលនេះ រៀបចំឡើងដើម្បីរំលឹកខួបលើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ អង្គពិធីដំណើរការតាមកម្មវិធី ដូចខាងក្រោម៖
១.របាយការណ៍សង្ខេបលោក ចាន់ សារិន នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ និង និងជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ។
២.មតិសំណោះសំណាល និងចំណាប់អារម្មណ៍របស់ឯកឧត្តម ញ៉ែម ម៉ាលី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
៣.មតិសំណោះសំណាល និងផ្តាំផ្ញើ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានសម្ព័ន្ធភាពសង្គមស៊ីវិល ដើម្បីសន្តិសុខមនុស្សជាតិ សាមគ្គីភាព និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
៤.ពិធីប្រគល់អំណោយដល់ដល់កុមារពិការសតិបញ្ញា និងអូទីស្សឹម នៃអង្គការ HHC ។
៥.គណៈអធិបតីផ្តល់កិត្តិយសកាត់នំគម្រប់ខួប១០ឆ្នាំនៃអង្គការ HHC ។
៦.គណៈអធិបតី សរសេរក្នុងក្រាំងមាសទុកជាអនុស្សាវរីយ៍ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។