ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញសម្ពោធឧបដ្ឋានសាលា ខ្លោងទ្វារ សមិទ្ធផលនានា និងស្រោចស្របសុគន្ធវារីប្រគេនព្រះចៅអធិការវត្តព្រែកជ្រៃ
 
ចែករំលែក ៖


នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឧបដ្ឋានសាលា ខ្លោងទ្វារ សមិទ្ធផលនានា និងពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះចៅអធិការវត្តព្រែកជ្រៃ(ហៅវត្តជ្រោយបទុម) ស្ថិតក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមិទ្ធផលដែលសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនាពេលនេះរួមមាន៖ សាលាឆាន់ កុដិ ខ្លោងទ្វារ រោងភត្ត ផ្ទាំងសិលាចារិកសាវតាវត្ត ជួសជុលព្រះវិហារ និងការដាំដើមឈើ២១៥០ដើម និងចាក់ដីបំពេញទីធ្លាវត្ត ព្រមទាំងរៀបចំបង្គោលភ្លើងសូឡាបំភ្លឺក្នុងវត្តចំនួន៥២បង្គោល សមិទ្ធផលទាំងអស់សរុបថវិកាចំនួន ៨១១,៦៧៥ដុល្លារអាមេរិក។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានបំពាក់គ្រឿងឥស្សរិយយស ប្រគេន និងជូនដល់សប្បុរសជន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ ចំណុះជើងវត្ត ព្រមទាំងការជួយឧបត្ថម្ភរបស់ពុទ្ធសាសនិក ជិតឆ្ងាយ ដែលមានមនុញ្ញផលជាកុសលដ៏ធំធេងនេះ កើតចេញពីស្មារតីចែករំលែកជួយគ្នា សាមគ្គីភាព ព្រមទាំងបំណងប្រាថ្នាដ៏ពិសិដ្ឋ ប្រកបដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ សប្បុរសជន និងក្រោមការដឹកនាំកសាងរបស់ព្រះតេជគុណចៅអធិការវត្ត ប្រកបដោយព្រះទ័យទុកដាក់ ដែលបានកសាងឡើងថ្មីក្នុងវត្តព្រែកជ្រៃ (ហៅវត្តជ្រោយបុទុម)នេះ បានប្រើប្រាស់ជាគុណប្រយោជន៍បម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តព្រែកជ្រៃ និងប្រជាជនដែលរស់នៅក្នុងមូលដ្ឋាននេះ សម្រាប់ធ្វើសក្ការៈគោរពបូជាតាមគន្លងនៃព្រះពុទ្ធសាសនាជាយូរអង្វែងតរៀងទៅ…៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ