លោកជំទាវ ចឹក ហេង បានចុះឈ្វេងយល់ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ
 
ចែករំលែក ៖

ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ។បានចុះឈ្វេងយល់និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារដែលអមដំណើរដោយលោក សុខ សាន្តតារ៉ា អភិបាលរង ខេត្ត លោកអ៊ុ សុភឿន អភិបាលរងស្រុក ដែលមាន អ្នកចូលរួម ចំនួន ១០នាក់។ក្រោយពីបានស្តាប់របាយការណ៏របស់ឃុំរួច លោកជំទាវចឹក ហេង បានសំដែងនូវការកោតសសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានបានល្អ។ជាពិសេសលោកជំទាវសំណូមពរអោយអាជ្ញាធរចូលរួមសហការជាមួយមាតា បិតា កុមារា កុមារី ជំរុញកូន ចៅ អោយចូលរៀននៅតាម សាលា និងត្រូវរក្សាសុខភាព អោយបានល្អ អនុវត្ត៣ការពារ ៣កុំ។ក្នុងពិធីសំណេះសំណាលនេះលោកជំទាវ ចឹក ហេង បានផ្តល់ ម៉ាស់ចំនួន ០៧ ប្រអប់ និង ផ្តល់ថវិកាមួយចំនួនដល់សមាជិក ចូលរួមផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ