សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំក្រុមភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីបុគ្គលិកសុខាភិបាលស្រុកជុំគីរីមណ្ឌលសុខភាពទាំង៦
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំក្រុមភូមិភាគទី៥ សមាជិកគណៈកម្មការទី៣
និងលោកជំទាវ កង សៅរ៍ ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ លេខាធិការគណៈកម្មការទី៣ ព្រមទាំងមានការចូលរួមអមដំណើរពីឯកឧត្តម សាន់ សូឡៃម៉ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ៅ ភ្នំ មន្ត្រីសង្គមកិច្ចស្រុកជុំគីរីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីបុគ្គលិកសុខាភិបាលស្រុកជុំគីរីមណ្ឌលសុខភាពទាំង៦ចំណុះស្រុកប្រតិបត្តិឈូក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្ថិតនៅមណ្ឌលសុខភាព ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដែលមានសមាសភាពចូលរួមសរុបចំនួន៣៣នាក់ស្រី១៤នាក់។
ក្នុងពិធីសំណេះសំណាល ឯកឧត្តម លី សារី លោកជំទាវកងសៅរ៍ធនបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងបានជំរាបជូនអំពីតួនាទីភារកិច្ចនិងមុខងាររបស់ព្រឹទ្ធសភាព្រមទាំងបានសំណូមពរដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកឃុំបន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបន្តទប់ស្កាត់ការរីករាលដាលនូវជម្ងឺគ្រប់ប្រភេទពិសេសការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ដោយត្រូវបន្តអនុវត្តនូវវិធានការ
៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ និងសូមធ្វើការផ្សព្វផ្សាយបំផុសអោយប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសជំរុញបន្តទៀតអោយបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។
មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលបានប្រគល់ជូន នូវឧបករណ៍តេស្តរហ័សកូវីដ-១៩ចំនួន៥៤ប្រអប់ស្មើនឹងឧបករណ៍តេស្តចំនួន១៣៥០តេស្តដល់មណ្ឌលសុខភាពទាំង៦ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ស្មេី នឹង២២៥តេស្ត ព្រមទាំងបានសួរសុខទុក្ខអ្នកជំងឺ១១នាក់និងជូនថវិកាមួយចំនួន។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ