khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្អសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសម្ភារផ្នែកលាងឈាមនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្អសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសម្ភារផ្នែកលាងឈាមនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលជាអំណោយដ៏ថ្លថ្លារបស់លោកមហាឧបាសក លឹម ឈុន និងមហាឧបាសិកាចាយ គង់ បិតាមាតាបង្កើតលោកឧកញ៉ាអ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខាប្រធានមូលនិធិ អ៊ីង ហ្វោនដេហ្សិន ដោយបានចំណាយលើការជួសជុលអគារ បំពាក់ឧបករណ៍ម៉ាស៊ីនលាងឈាមចំនួន០២គ្រឿង ម៉ាស៊ីនអេកូ ០១ គ្រឿងគិតជាទឹកប្រាក់ជិត២០ម៉ឺនដុល្លា សម្រាប់ព្យាបាលអ្នកជម្ងឺក្នុងខេត្ត និងខេត្តជិតខាងក្រោមអធិបតីភាព លោកឧកញ៉ា និងលោកជំទាវ លោកមហាឧបាសិកា លោកអភិបាលរងខេត្ត ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីក្រុមអតីតលោកគ្រូ អ្នកគ្រូរបស់លោកឧកញ៉ា ប្រធានអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូពេទ្យ។ លោកឧកញ៉ា និងលោកជំទាវ បានឧបត្ថម្ភគ្រូពេទ្យម្នាក់ ១០ម៉ឺនរៀល អ្នកជម្ងឺសម្រាកក្នុងពេទ្យម្នាក់០៨ម៉ឺនរៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ