លោកជំទាវ ជា ច័ន្ទទេវី អញ្ជើញសូត្រមន្តបុណ្យផ្កាប្រាក់រស្មីសាមគ្គី នៅវត្តឧត្តមមានជ័យសិរីមហាតេជោ ហៅវត្តជ្រោះជ្រៅ
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម យ៉ាន់ សោគុណ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញសូត្រមន្តបុណ្យផ្កាប្រាក់រស្មីសាមគ្គី នៅវត្តឧត្តមមានជ័យសិរីមហាតេជោ ស្ថិតក្នុងភូមិជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។
បុណ្យផ្កាប្រាក់រស្មីសាមគ្គីនេះ ផ្តួចផ្តើមដោយលោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម យ៉ាន់ សោគុណ ព្រមទាំងក្រុមគ្រួសារ និងព្រះគ្រូចៅអធិការវត្ត ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីប្រមូលបច្ច័យយកមកកសាងព្រះវិហារថ្មី វត្តឧត្តមមានជ័យសិរីមហាតេជោ ហៅវត្តជ្រោះជ្រៅ មានទំហំ ១១ម៉ែត្រ គុណ ១៧.៥ម៉ែត្រ។
ក្នុងឱកាសនោះលោកជំទាវ បានប្រគេនឧបករណ៍តេសរហ័ស កូវីត-១៩ ចំនួន ២៧ប្រអប់ ជូនព្រះចៅអធិការវត្ត៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ