ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នគរបាលរដ្ឋបាល និងមន្ត្រីបម្រើសេវាផ្សេងៗទៀត នៅឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
 
ចែករំលែក ៖

ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នគរបាលរដ្ឋបាល និងមន្ត្រីបម្រើសេវាផ្សេងៗទៀត នៅឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាមួយនេះឯកឧត្តមបាន នាំយកនូវឧប្បករណ៍តេស្តរហ័សដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចប្រធានព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំផងដែរ។ បន្ទាប់មកឯកឧត្តម បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ នៅភូមិត្រពាំងស្មៅ ព្រមទាំងបានចែកនូវពូជ ឬស្សីផ្អែម ក្នុង១គ្រសារ ទទួលបានចំនួន ២ដើម និងប្រគេនដល់វត្ត ចំនួន៤វត្ត ក្នុង១វត្ត ចំនួន ៣០ដើម។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ