ឯកត្ដម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកោះសំពាយ ព្រមទាំងមេប៉ុស្តិ៏ មេភូមិ ស្មៀន
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្ដមញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកោះសំពាយ ព្រមទាំងមេប៉ុស្តិ៏ មេភូមិ ស្មៀន នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយឯកឧត្ដមបានរម្លឹកអពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ភូមិ ឃុំ ត្រូវតែខិតខំបម្រើប្រជាជនឱ្យអស់ពីកម្លាំងកាយចិត្ត ជាពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: ការបម្រើសេវាសាធារណ: និងការអភិវឌ្ឍមូលដ្ឋានឱ្យបានល្អប្រសើរ ជាមួយគ្នានេះដែរឯកឧត្ដមក៏បានចែកជូនក្រុមប្រឹក្សាឃុំ នូវឧបករណ៏តេស្តរហ័ស កូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំនួនមួយកេះធំផងដែរ ព្រមទាំងបាននាំយកនូវបណ្ដាំផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានព្រឹទ្ធសភា សូមឲ្យក្រុមប្រឹក្សាឃុំត្រូវថែរក្សាឱ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អដើម្បីជាគំរូក្នុងការដឹកនាំនិងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឃុំរបស់ខ្លួន ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ