គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចកសិដ្ឋានភ្ញាស់ បំប៉នកូនត្រី និងកសិដ្ឋានចិញ្ចឹមបង្កង ក្នុងខេត្តតាកែវ
 
ចែករំលែក ៖

ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តតាកែវ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការ ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចឈ្វេងយល់នៅកសិដ្ឋានភ្ញាស់ និងស្រះចិញ្ចឹមត្រីលោក ហង់ ហ៊ាង ស្ថិតក្នុងភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតលើផ្ទៃដី ០២ហិចតា មាន១៥ស្រះ ជាកសិដ្ឋានភ្ញាស់កូនត្រីបាន ២,៥០០,០០០ក្បាលក្នុង១ឆ្នាំ និងមានចិញ្ចិមត្រីឆ្ពិន ទីឡាប់យ៉ា ត្រីក្រាញ់ ត្រីប្រា ត្រីកន្ធ និងកង្កែប ដែលអាចរកចំណូលបាន ១៧៥លានរៀលក្នុង១ឆ្នាំ។
បន្ទាប់មកគណៈប្រតិភូបានទៅទស្សនៈកិច្ចកសិដ្ឋានចិញ្ចឹមបង្កងរបស់លោក សាប់ សារុន ស្ថិតក្នុងភូមិព្រៃដកពរ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ស្ថិតលើផ្ទៃដី១០ហិកតា មាន ០៦ស្រះ ដែលមួយស្រះៗទទួលទិន្នផលបាន ០១តោនកន្លះក្នុង១ឆ្នាំ តំម្លៃជាមធ្យម៣០ដុល្លាក្នុងមួយគីឡូ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ