គណៈកម្មការទី២ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអភិវឌ្ឍមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋរបស់ស្រុកកោះអណ្តែត
 
ចែករំលែក ៖

នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុកកោះអណ្តែត ដើម្បីឈ្វេងយល់អំពី ការអភិវឌ្ឍមូលដ្ឋាន និងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ធានាបានសុខសន្តិភាព នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ។
ជំនួបនារសៀលនេះ មានការអញ្ជើញចូលរួមពីលោក គិន ភក្តី អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត លោក នាង ស៊ន ប្រធានក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក អធិការនគរបាលស្រុក បញ្ជាការពារកងរាជអាវុធហត្ថស្រុកទាំងបី សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងប្រធានបណ្ឌលសុខភាពទាំង៦(ឃុំព្រៃខ្លា) សរុបចំនួន ៨០នាក់។ គោលបំណងនៃជំនួបពិភាក្សានេះ ដើម្បីឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតលើ៖
១.ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
២.ដោយផ្តោតសំខាន់លើការអភិវឌ្ឍមូលដ្ឋានថ្នាក់ក្រោមជាតិ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (ទទួល-ទូទាត់) និងបញ្ហាប្រឈម។
៣.ការអនុវត្តផែនការសកម្មភាពរបស់ក្រុមប្រឹក្សាឃុំ អាណត្តិ៥ (ឆាំ្នទី១)។
៤.ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ស្របតាមតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) តាមដំណាក់កាលថ្មី នៃការអភិវឌ្ឍមូលដ្ឋានឃុំ ឆ្នាំ២០២២-២០២៣។
៥.ការបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន…៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ